ព័ត៌មានអន្តរជាតិ

ចិន និងរុស្សី បញ្ចប់សមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ជាផ្លូវការប្រកបដោយផ្លែផ្កា

បរទេស៖ សមយុទ្ធយោធាដ៏ធំមួយ រវាងកងកម្លាំងនៃប្រទេសរុស្សី និងប្រទេសចិន ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសចិនមានឈ្មោះថា Zapad/Interarction2021 នោះគឺត្រូវបានបញ្ចប់ទៅជា ផ្លូវការហើយនៅថ្ងៃនេះ។

ប្រទេសមហាអំណាចទាំងពីរ ត្រូវបានគេមើលឃើញថា ប្រទេសដែលមានសត្រូវ ជាសហរដ្ឋអាមេរិកដូចគ្នា ដូចនេះពួកគេបានបង្ហាញជំនឿចិត្តថា ទំនាក់ទំនងទ្វេរភាគី រវាងគ្នានេះគឺជា ប្រយោជន៍ដ៏ល្អមួយផ្សេងទៀត លើសពីកិច្ចសហប្រតិបត្តិការ។

គួរឲ្យដឹងដែរថា សមយុទ្ធយោធាដែលមានរយៈពេល ៥ថ្ងៃនេះ បានធ្វើឡើងនៅក្នុងតំបន់ Ningxia Hui របស់ប្រទេសចិនដោយមាន ការចូលរួមពីសំណាក់ អង្គភាពជើងកងទ័ពជើងគោក ជាច្រើនរួមគ្នាក្នុងគោលបំណងសំខាន់ គឺថែរក្សាសន្តិសុខក្នុងតំបន់ និងស្ថេរភាពនៃកងកម្លាំងរៀងៗខ្លួន។

Zapad/Interaction 2021 ត្រូវបានចូលរួមពីសំណាក់ កងកម្លាំងសរុប ១០០០០នាក់ យន្តហោះ ២០០គ្រឿង រថយន្តយោធា ២០០គ្រឿង ព្រមទាំងកាំភ្លើងធំចំនួន ១០០គ្រឿង ផ្សេងទៀតផងដែរ ដែលក្នុងនោះ ភាគច្រើនរបស់សព្វាវុធរបស់ចិន គឺមានទៅដល់ ៨១,៦ភាគរយ សុទ្ធតែជាអាវុធបច្ចេកវិទ្យាថ្មីៗ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top