បរទេស៖តុលាការមួយនៅក្នុងទីក្រុងមូស្គូកាលពីព្រឹកថ្ងៃអង្គារនេះបានប្រកាសសម្រេចដាក់ពិន័យទៅលើក្រុមហ៊ុន Google ជាទឹកប្រាក់ប្រមាណជា៤លានរូបលលុយរុស្សី
ឬត្រូវជា៥៤ ៤៤៤ដុល្លារអាមេរិកក្រោយរកឃើញសកម្មភាពល្មើលនឹងច្បាប់របស់រុស្សី។
ការដាក់ពិន័យនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលតុលាការបានរកឃើញថា Google មិនបានធ្វើការលប់ចោលនូវមតិការជាច្រើនដែលត្រូវរងបម្រាមនៅលើបណ្តាញ
អ៊ីនធឺណេត។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះក្រុមហ៊ុន Alphabet Inc’s ដែលជាក្រុមហ៊ុនមេរបស់ Google នៅមិនទាន់បានធ្វើសេចក្តីឆ្លើយតបណាមួយចំពោះករណីដាក់ទោសនេះ
នៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី