Covid-19

ប្រ៊ុយណេ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មាន រហូតដល់ ១៩០នាក់

បង់ដាមេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ថា ប្រទេសប្រ៊ុយណេបានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដែលមានចំនួន ១៩០នាក់ គិតក្នុងថ្ងៃព្រហស្បតិ៍ ដែលជាការកើនឡើង ជារៀងរាល់ថ្ងៃដែលលើសពី ១០០ករណី ក្នុងមួយថ្ងៃជាលើកដំបូង និងនាំឱ្យចំនួនសរុប ទូទាំងប្រទេសកើនដល់ ១.១៣៦ នាក់ ។

ក្រសួងសុខាភិបាលប្រ៊ុយណេ បានឲ្យដឹងថា ករណីថ្មីទាំងអស់គឺជា ការឆ្លងក្នុងស្រុក ។
ខណៈដែលប្រភពនៃ ការឆ្លងនៃករណីថ្មីចំនួន៥១ នៅតែស្ថិតក្រោមការស៊ើបអង្កេត ហើយករណីចំនួន១៣៤ មានជាប់ទាក់ទងទៅនឹង ក្រុមអ្នកជំងឺចំនួន១១ នាក់ផងដែរ ដែលត្រូវបានកំណត់អត្តសញ្ញាណរួចហើយ និងករណីក្នុងស្រុកចំនួន ៥ផ្សេងទៀត គឺទាក់ទងនឹងចង្កោមថ្មីមួយ ដែលត្រូវបានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ការកើនឡើងយ៉ាងខ្លាំង នៃករណីដែលបានបញ្ជាក់ គឺដោយសារតែក្រសួងទទួលបាន លទ្ធផលនៃការធ្វើតេស្ត មន្ទីរពិសោធន៍ល្អ ។ ក្នុងចំណោម១៩០ករណី ចំនួន១៥០ គឺជាលទ្ធផលនៃសំណាកចំនួន២.២៨០ ដែលត្រូវបានបញ្ជូនទៅ ធ្វើតេស្តមុននៅសិង្ហបុរី ដែលមានន័យថា មានតែ ៤០ករណីវិជ្ជមានប៉ុណ្ណោះ ដែលត្រូវបានរកឃើញដោយប្រ៊ុយណេ ខ្លួនឯងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

ករណីថ្មីទាំងអស់នៅក្នុងក្រុមអ្នកជំងឺ គឺជាបុគ្គលដែលបច្ចុប្បន្ន ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយត្រូវបានគេរកឃើញថា មានទំនាក់ទំនងជាមួយករណី ដែលបានបញ្ជាក់ជាច្រើន ។

ក្រសួងសុខាភិបាល ក៏បានឲ្យដឹងផងដែរថា ការតាមដានទំនាក់ទំនង សម្រាប់ករណីថ្មីទាំងអស់ នៅតែដំណើរការយ៉ាងសកម្ម ដោយមានមនុស្សសរុបចំនួន ១៤.២៣៨នាក់ ដែលត្រូវបានកំណត់ថា ជាទំនាក់ទំនងជិតស្និទ្ធនៃ ករណីដែលបានបញ្ជាក់ថ្មីៗនេះ ដែលកើនឡើងចំនួន៧៦៥ នាក់កាលពីថ្ងៃមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top