បរទេស៖ អង្គការសុខភាពពិភពលោក តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនគ្រោងនឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតដោយចិន ចំនួនប្រហែល ៣លានដូស ឲ្យដល់ប្រទេសកូរ៉េខាងជើង ប៉ុន្តែមិនបានបង្ហាញពីពេលវេលា ជាក់លាក់នៃការផ្តល់ឲ្យនោះទេ។
លោក Edwin Salvador ជាប្រធានការិយាល័យអង្គការ សុខភាពពិភពលោកប្រចំា នៅទីក្រុងព្យុងយ៉ាង បានមានប្រសាសន៍ថា ថ្នាំវ៉ាក់សាំងចិន Sinovac ចំនួន២,៩៧លានដូស នឹងត្រូវបញ្ជូនទៅឲ្យ ប្រទេសកូរ៉េខាងជើង នេះបើតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃពុធ។

តាមសេចក្តីរាយាការណ៍មួយ ដែលចេញផ្សាយដោយទី ភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Edwin Salvador បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនៅតែកំពុងរង់ចាំការ ឆ្លើយតបរបស់កូរ៉េខាងជើង ចំពោះការផ្តល់ឲ្យនេះ”។
យោងតាមមន្ត្រីអង្គការសហប្រជាជាតិ របបរបស់លោក គីម ជុងអ៊ុន បានអភិវឌ្ឍរួចរាល់ហើយ នូវផែនការដាក់ប្រើប្រាស់ ថ្នាំវ៉ាក់សាំងលំដាប់ជាតិ និងថាផែនការផ្តល់ជំនួយ ផ្នែកបច្ចេកទេស សម្រាប់ការចាក់ថ្នាំវ៉ាក់សាំងនោះ ក៏កំពុងតែត្រូវបានដំណើរការ វិវត្តទៅមុខផងដែរ ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
