បរទេស៖ យោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងថា ស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានក្រុមតាលីបង់ចាប់ដុតទាំងរស់ ដោយសារតែពួកគេមិនពេញចិត្តនឹងអាហារដែលនាងបានរៀបចំ។
យោងតាមសារព័ត៌មាន MNS ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សារព័ត៌មាន The Telegraph បានរាយការណ៍ថាអតីតចៅក្រមម្នាក់ឈ្មោះ Najla Ayoubi បានប្រាប់ទូរទស្សន៍ Sky News ថា នាងបានទទួលរបាយការណ៍ជាច្រើនអំពីអំពើហិង្សាលើស្ត្រីដោយក្រុមបះបោរ។
កាសែតនេះបាននិយាយថា ឧបទ្ទវហេតុពិសេសនេះដែល Ayoubi បានអះអាងបានជាប់ពាក់ព័ន្ធនឹងស្ត្រីម្នាក់នៅភាគខាងជើងនៃប្រទេស អាហ្វហ្គានីស្ថាន ដែលត្រូវបានគេដុតដោយសារតែនាងត្រូវបានគេចោទប្រកាន់ថា ធ្វើម្ហូបមិនឆ្ងាញ់។
លោកស្រីបន្តថា “ ពួកគេកំពុងបង្ខំមនុស្សឱ្យផ្តល់អាហារនិងចម្អិនអាហារដល់ពួកគេ” ។ Ayoubi ក៏បាននិយាយផងដែរថា ស្ត្រីកំពុងត្រូវបានគេប្រើជាទាសករផ្លូវភេទ។ នេះបើយោងតាមសារព័ត៌មាន Metro ៕
ប្រែសម្រួលៈ ណៃ តុលា