ហៃទី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា ចំនួនពលរដ្ឋដែលបានស្លាប់ដោយ សារគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃទី១៤ សីហា នៅក្នុងប្រទេសហៃទី បានកើនឡើងដល់២.២០៧នាក់ ជាមួយគ្នានេះដែរ ចំនួន៣៤៤នាក់នៅបន្តបាត់ខ្លួន ។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសនេះបាន រាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យ ។

ទីភ្នាក់ងារបានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា មួយសប្តាហ៍បន្ទាប់ពីគ្រោះរញ្ជួយដី ក៏បានបន្សល់នូវអ្នករងរបួសតិចបំផុត១២.២៦៨នាក់ ហើយចំនួននៃការខូចខាតផ្ទះសម្បែងវិញអស់៧៧.០០០ខ្នង ទន្ទឹមនឹងនេះដែរ ស្ទើរ៥៣.០០០ខ្នង ត្រូវបានបំផ្លាញ ។
គ្រោះរញ្ជួយដីបានកើតឡើងដែលស្ថិតនៅ ចំណុចកណ្តាលប្រមាណ១២៥គីឡូម៉ែត្រ នៃភាគខាងលិច ក្រុង Port-au-Prince ដែលមានជម្រៅ១០គីឡូម៉ែត្រ នៅគ្រានោះដែលមានសញ្ញាប្រាប់អំពីរលកយក្សស៊ូណាមិ ដែរ ប៉ុន្តែក្រោយមកត្រូវបានលុប ចោលវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
