ព័ត៌មានអន្តរជាតិ

ទូរទស្សន៍ CBS៖ អាមេរិក បានស្នើសុំការអនុញ្ញាតពី ក្រុមតាលីបង់ ដើម្បីជម្លៀសពលរដ្ឋខ្លួនចេញពី អាហ្វហ្គានីស្ថាន

បរទេស៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានយល់ស្របជាមួយការពិតដែលថា សហរដ្ឋអាមេរិកត្រូវចរចាការជម្លៀសពលរដ្ឋអាមេរិក ជាមួយពួកតាលីបង់ ហើយឥឡូវនេះចលនានេះបានដណ្តើមគ្រប់គ្រងទីក្រុងកាប៊ុលហើយប្រធានាធិបតី បានរត់គេចពីប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយលេចមុខនៅលើកញ្ចក់ទូរទស្សន៍ CBS’s ក្នុងកម្មវិធី “Face the Nation” លោក Blinken ត្រូវបានចោទសួរថាតើ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពិតជាត្រូវការការអនុញ្ញាតពីពួកតាលីបង់ ដើម្បីឱ្យជនជាតិអាមេរិកចាកចេញពីប្រទេស ឬអត់។

លោក Blinken បានឆ្លើយតបថា “ពួកគេកំពុងគ្រប់គ្រងទីក្រុងកាប៊ុល។ នោះគឺជាការពិត។ នោះគឺជាការពិតដែលយើងត្រូវដោះស្រាយ” ៕ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top