ព័ត៌មានអន្តរជាតិ

ប្រេស៊ីល បញ្ចូនយន្តហោះដឹកជំនួយមនុស្សធម៌ និងក្រុមអ្នកពន្លត់អគ្គិសភ័យជាច្រើន ទៅដល់ប្រទេសហៃទី

បរទេស៖ រដ្ឋាភិបាលនៃប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃអាទិត្យបានធ្វើការ បញ្ជូនយន្តហោះផ្ទុកជំនួយមនុស្សធម៌ និងក្រុមអ្នកពន្លត់អគ្គិសភ័យ ៣២នាក់ ទៅដល់ប្រទេស ហៃទីហើយដើម្បីជួយដល់ កិច្ចការងារស្រាវជ្រាវ និងស្វែងរកអ្នកបាត់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ ឡើងវិញផងដែរ។

គួររំលឹកដែរថា ហៃទីទើបតែបានរងការ វាយប្រហារដោយសារ គ្រោះរញ្ជួយដីកម្រិត ៧,២រិចទ័រ កាលពីថ្ងៃទី១៤ ខែសីហាកន្លងទៅ និងបានបណ្តាលឲ្យមាន អ្នកបាត់បង់ជីវិតដល់ទៅ ២២០៧នាក់ ព្រមទាំងបាត់ខ្លួននៅឡើយប្រមាណជា ៣៤៤នាក់ទៀត។

យន្តហោះដឹកជំនួយមនុស្សធម៌ ជាមួយនឹងកញ្ចប់ជំនួយ រហូតទៅដល់ ៣,៥តោន ដែលរួមមានទាំងថ្នាំពេទ្យផង បានធ្វើដំណើរចាកចេញពី មូលដ្ឋានទ័ពអាកាសប្រេស៊ីល កាលពីថ្ងៃអាទិត្យនិង ឆ្ពោះទៅកាន់រដ្ឋធាទី Part Au Pirnce នៃប្រទេសហៃទី ដើម្បីបេសកកម្មលើកនេះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top