Covid-19

ថ្ងៃនេះហ្វីលីពីន មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ១២០០០ ករណី

ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ -១៩ ចំនួន ១២,០៦៧ ករណីនៅថ្ងៃអង្គារនេះ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនដឡើងល់ ១,៨៦៩,៦៩១ ករណី ។

ក្រសួងសុខាភិបាលហ្វីលីពីនបានបន្ថែមថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣២,២៦៤ នាក់បន្ទាប់ពីអ្នកជំងឺ ៣០៣ នាក់ទៀត បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

DOH បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ចំនួនករណីតិចតួចនៅថ្ងៃនេះ គឺដោយសារតែទិន្នផលមន្ទីរពិសោធន៍ទាប កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយបន្ថែមថា មន្ទីរពិសោធន៍ចំនួន ១០ បានបរាជ័យក្នុងការបញ្ជូនរបាយការណ៍កាលពីចុងសប្តាហ៍។

កាលពីថ្ងៃច័ន្ទប្រទេសហ្វីលីពីន បានរាយការណ៍ពីការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃដោយមានករណីថ្មីចំនួន ១៨,៣៣២ករណី ខណៈដែល DOH បានប្រកាសពីការឆ្លងក្នុងសហគមន៍នៃទម្រង់ឆ្លងថ្មី Delta នៅក្នុងទីក្រុងមេត្រូ ម៉ានីល និងតំបន់ជាប់គ្នា។

ប្រទេសហ្វីលីពីនបានរាយការណ៍ ជាមធ្យមជាមធ្យមជាង ១៥,០០០ ករណីថ្មីប្រចាំថ្ងៃ និងមានអ្នកស្លាប់ជាង ២៥០ នាក់ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ដែលមានប្រជាជនប្រហែល ១១០ លាននាក់ បានធ្វើតេស្តលើមនុស្សជាង ១៧ លាននាក់ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនៅខែមករា ឆ្នាំ២០២០៕ដោយ ឈូក បូរ៉ា

To Top