ព័ត៌មានអន្តរជាតិ

Update: មនុស្សជាង ១ ៣០០នាក់ របួស ក្នុងការបំផ្ទុះគ្រាប់បែក ជាបន្តបន្ទាប់ នៅទីក្រុង កាប៊ុល

បរទេស ៖ កាលពីថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់មានការផ្ទុះចំនួន ៤ បានកើតឡើងនៅជិតអាកាសយានដ្ឋាន ទីក្រុងកាប៊ុល ចំពេលមានការជម្លៀស ក្រុមប្រឹក្សាសន្តិសុខ របស់លោកខាងលិច ។ យោងតាមរបាយការណ៍យ៉ាង ហោចណាស់មនុស្ស ១០៣ នាក់ – ជនស៊ីវិល អាហ្វហ្គានីស្ថាន ៩០ នាក់និងទាហានអាមេរិក ១៣ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមមន្រ្តីតាលីបង់ គឺយ៉ាងហោចណាស់ជនស៊ីវិល ៧២ នាក់ត្រូវបានសម្លាប់ នៅក្នុងការផ្ទុះពីរនៅខាងក្រៅអាកាស យានដ្ឋានក្រុងកាប៊ុល និងមានមនុស្សច្រើនជាង ១៣០០នាក់ បានរងរបួស។

ក្រុមភេរវករ Daesh-Khorasan* បានរាយការណ៍ថាបានទទួលខុសត្រូវ ចំពោះការផ្ទុះនេះ។ ប្រទេសជាច្រើនបានថ្កោលទោស ការវាយប្រហារនេះរួមមានរុស្ស៊ី បារាំងតួកគីនិងឥណ្ឌា ។

ការវាយប្រហារនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុមតាលីបង់ ទទួលបានការគ្រប់គ្រង នៅរដ្ឋធានីអាហ្វហ្គានីស្ថាន ចំពេលមានការដកទ័ពអាមេរិក ។ រដ្ឋជាច្រើនបានប្រញាប់ប្រញាល់ បញ្ជូនពលរដ្ឋនិងបុគ្គលិកការទូត របស់ខ្លួន ដោយសារស្ថាន ការណ៍សន្តិសុខ មិនច្បាស់លាស់ ។ ប្រទេសមួយចំនួន ដូចជាចក្រភពអង់គ្លេស បានសន្យាទទួលយកជនភៀស ខ្លួនអាហ្វហ្គានីស្ថានមួយចំនួន ដែលបានជួយដល់កងកម្លាំង អាមេរិកនិង សម្ព័ន្ធក្នុងអំឡុងសង្គ្រាម ២០ ឆ្នាំ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top