ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់៖ អាមេរិកមិនទាន់ផ្តល់ភស្តុតាងថា អូសាម៉ា ប៊ិនឡាដិន ជាប់ពាក់ព័ន្ធការវាយប្រហារថ្ងៃទី១១កញ្ញា នៅឡើយទេ

បរទេស៖ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន បានលុកលុយប្រទេសអាហ្វហ្គានីស្ថាននៅចុងឆ្នាំ ២០០១ បន្ទាប់ពីក្រុមតាលីបង់បានបដិសេធមិនធ្វើបត្យាប័ន អូសាម៉ាប៊ីនឡាដិន មេដឹកនាំក្រុមភេរវករអាល់កៃដា ដែលត្រូវបានគេសង្ស័យថា ជាមេក្លោងក្នុងការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ នៅទីក្រុងញូវយ៉កវ៉ាស៊ីនតោន និង Pennsylvania។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលខួប ២០ ឆ្នាំនៃថ្ងៃទី១១កញ្ញា នៃការវាយប្រហារភេរវកម្មដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក, ក្រុមតាលីបង់បានអះអាងថា អាមេរិកមិនទាន់ផ្តល់ភស្តុតាងជាក្រុមថា អូសាម៉ាប៊ិនឡាដិន ជាប់ពាក់ព័ន្ធឬទទួលខុសត្រូវចំពោះអំពើភេរវកម្មនោះទេ។

អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រាប់ NBC News កាលពីថ្ងៃពុធថា «នៅពេលអូសាម៉ាប៊ីនឡាដិន ក្លាយជាបញ្ហារបស់ជនជាតិអាមេរិក គឺគាត់នៅអាហ្វហ្គានីស្ថាន។ ទោះបីជាគ្មានភស្តុតាងថាគាត់ជាប់ពាក់ព័ន្ធក៏ដោយ ឥឡូវនេះយើងបានផ្តល់ការសន្យាថា ទឹកដីអាហ្វហ្គានីស្ថាននឹងមិនត្រូវបានប្រើប្រឆាំងនឹងនរណាម្នាក់ឡើយ»។

នៅក្នុងកិច្ចសម្ភាសន៍នោះ អ្នកសំភាសន៍បានសង្កត់ធ្ងន់ថាតើគាត់ពិតជាជឿជាក់ថា ប៊ីនឡាដិនមិនជាប់ពាក់ព័ន្ធនឹង ៩/១១ ដែរទេ លោក Zabihullah Mujahid បាននិយាយថា“ គ្មានភស្តុតាង” ដើម្បីគាំទ្ររឿងនេះទេ។ លោកសង្កត់ធ្ងន់ថា «សូម្បីតែបន្ទាប់ពីសង្គ្រាម ២០ ឆ្នាំក៏ដោយ ក៏យើងគ្មានភស្តុតាងថាគាត់ជាប់ពាក់ព័ន្ធនោះដែរ មិនមានយុត្តិកម្មសម្រាប់សង្គ្រាមនេះទេ វាជាលេសសម្រាប់សង្គ្រាម»។

ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យតាលីបង់រូបនេះ បានកើតឡើងបន្ទាប់ពីយុទ្ធនាការរបស់ក្រុមតាលីបង់ដើម្បីផ្តួលរំលំអាហ្វហ្កានីស្ថាន និងផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយអាមេរិកនិងណាតូ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top