ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បង្ហាញសុទិដ្ឋិនិយម សម្រាប់ស្ថិរភាព នៅក្នុងកិច្ចប្រជុំ ៩ប្រទេស

បរទេស៖ នៅក្នុងអំឡុងកិច្ចប្រជុំ៩ប្រទេស នាថ្ងៃសៅរ៍ម្សិលមិញនេះ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីរ៉ាក់ លោក Mustafa al-Kadhimi តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសអ៊ីរ៉ាក់ អាចនឹងក្លាយជាសសរទ្រង់មួយ នៃសសរទ្រង់ស្ថិរភាព នៅក្នុងតំបន់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Kurdistan 24 បានឲ្យដឹងថា ដោយប្រារព្ធធ្វើនៅក្នុងទីក្រុងបាដាត កិច្ចប្រជុំនោះ បានទាក់ទាញ់មន្ត្រីជាន់ខ្ពស់កំពូលៗ មកពីបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងប្រធានាធិបតីបារាំង លោក Emmanuel Macron ឲ្យចូលរួម។

ដោយចូលរួមធ្វើជាអធិបតីភាព នៃកិច្ចប្រជុំនោះ លោក Kadhimi បានមានប្រសាសន៍ថា ប្រទេសអ៊ីរ៉ាក់ នាពេលថ្មីៗនេះ បានបើកទំព័រជាប្រទេស បម្រើការជាវេទិកា សម្រាប់ការដោះស្រាយជម្លោះអន្តរជាតិ និងជាទីតាំងមូលដ្ឋាន សម្រាប់វាយប្រហារប្រទេសជិតខាង។

លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់រូបនេះ ដោយធ្វើការកោតសរសើរដៃគូរបស់អ៊ីរ៉ាក់ សម្រាប់ដំណើរវិវត្តរីកចម្រើន ក្នុងការប្រយុទ្ធនឹងក្រុមភេរវកម្មនោះ បានថ្លែងប្រាប់យ៉ាងដូច្នេះថា “យើងបានឈានដល់ចំណុចនេះយ៉ាងឆ្ងាយ ក្រោយមានជម្លោះនិងការប្រជែង អស់រយៈពេលជាច្រើនឆ្នាំមក” ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top