Covid-19

ក្រសួងសុខាភិបាលជប៉ុន ប្រកាសថា ក្រោយចាក់វ៉ាក់សាំងរបស់ Moderna ២ដូស បុរស២នាក់ បានបាត់បង់ជីវិត

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា បុរស២នាក់បានស្លាប់ បន្ទាប់ពីពួកគេម្នាក់ៗបានទទួលការ​ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​របស់ក្រុមហុន Moderna Inc.ចំនួន២ដូស ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ ក្នុងស្រុកបានរាយការណ៍ឲ្យដឹង ។

ក្រសួងបានឲ្យដឹងថា បុរស២នាក់ដែលមានអាយុ ៣០ឆ្នាំ និង៣៨ឆ្នាំក្នុងអំឡុងពេលប៉ុន្មានថ្ងៃ នៃការទទួលការចាក់ថ្នាំដូសទី២ កាលពីថ្ងៃទី២២ និងទី១៥ ខែសីហា និងមិនមានជនបរទេសណាមួយ ដែលជួបនឹងបញ្ហាត្រូវបាន រកឃើញនោះទេ ទំាងការចាក់វ៉ាក់សាំងលើបុរស ២នាក់ខាងលើ ។ វានៅមិនទាន់ច្បាស់ ថាតើ មានមូលហេតុទាក់ទងនឹងថ្នាំំវ៉ាក់សាំង និងការស្លាប់របស់ពួកគេ ។ ក្រសួងបានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងទៀតថា ពួកគេស្ថិតក្រោមលក្ខខណ្ឌវេជ្ជសាស្ត្រ ឬជាប្រវត្តិសាស្ត្រនៃការប្រតិកម្ម ដោយការអាល់ឡើកហ្ស៊ី ។

លោក Taro Kono រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន ទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំង បានឲ្យដឹងថា យ៉ាងណាមិញការចាក់ថ្នាំជាង ៥០០.០០០កម្រិត ត្រូវបានគ្រប់គ្រងរួចទៅហើយ ពីក្រុមហ៊ុនដែលអាចមានមេរោគ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top