បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសកូរ៉េខាងជើង ត្រូវបានគេសង្ស័យថាប្រហែលជាកំពុងដំណើររោងចក្រនុយក្លេអ៊ែរ Yongbyon របស់ខ្លួនសាជាថ្មីក្រោយ ការខកខានមួយរយៈមកហើយ។
ប្រភពដដែលបានឲ្យដឹងដែរទៀតសារធាតុ Plutonium នឹងត្រូវប្រើប្រាស់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានទីភ្នាក់ងារអាតូមិកអន្តរជាតិឬ IAEA សង្ស័យថាកំពុងត្រូវបាន រោងចក្រនេះដំណើរការផលិតម្តងទៀតហើយតាមរយៈការឃ្លាំមើលដោយផ្កាយរណប នាពេលចុងក្រោយនេះ។
គួរឲ្យដឹងដែរថា IAEA ត្រូវបានកូរ៉េខាងជើងបណ្តេញចេញពីប្រទេសកាលពីឆ្នាំ២០០៩ មកម្ល៉េះហើយរោងចក្រ Yongbyon ដែលជារោងចក្រសំខាន់បំផុត របស់កូរ៉េខាងជើងដែលមានថាមពល រ៉េអាក់ទ័រដល់ទៅ៥មេហ្គាវ៉ាត់នោះគឺជាគោលដៅធំបំផុតសម្រាប់ IAEA នៅតែបន្តការតាមដាននៅឡើយ។
គួរឲ្យដឹងដែរថាសញ្ញាសង្ស័យនេះត្រូវបាន គេចាត់ទុកថាគឺជាសកម្មភាពប្រតិបត្តិការដំបូងឡើងវិញ បន្ទាប់ពីវាត្រូវបានផ្អាកកាលពីខែធ្នូឆ្នាំ២០១៨ ពោលគឺប៉ុន្មានខែក្រោយពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានជួបជាមួយ នឹងមេកដឹកនាំកូរ៉េខាងជើងលោក Kim Jong un៕ ប្រែសម្រួល៖ស៊ុនលី