ព័ត៌មានអន្តរជាតិ

រ៉ុកកែតជាច្រើនគ្រាប់ វាយប្រហារទៅលើ អាកាសយានដ្ឋាននៅកាប៊ុល

បរទេស៖ រ៉ុកកែតជាច្រើនគ្រាប់ នៅថ្ងៃចន្ទនេះ បានវាយប្រហារទៅលើអាកាស យានដ្ឋានទីក្រុងកាប៊ុល នៅមជ្ឈមណ្ឌលនៃការ ដកយោធាសហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាបេសកកម្មមួយ ដែលគ្រោងធ្វើឲ្យចាប់សព្វគ្រប់ នៅថ្ងៃអង្គារសប្ដាហ៍នេះ។

នៅក្នុងសេចក្តី ថ្លែងការណ៍សង្ខេបមួយ សេតវិមានបាននិយាយប្រាប់ថា ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan និងប្រធានអគ្គសេនាធិការ លោក Ron Klain បានផ្តល់សេចក្តីលម្អិត ដល់លោកប្រធានាធិបតី ចូ បៃដិន ស្តីពីការវាយប្រហារដោយរ៉ុកកែត ទៅលើអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៅថ្ងៃចន្ទនេះ។

លេខាធិការព័ត៌មានសេតវិមាន លោក Jen Psaki បានមានប្រសាសន៍យ៉ាងដូច្នេះថា “លោកប្រធានាធិបតី ត្រូវបានគេផ្តល់ព័ត៌មានថា ប្រតិបត្តិការបន្តនៅ ដោយគ្មានការអាក់ខាន នៅអាកាសយានដ្ឋាន HKIA ហើយបានធ្វើការបញ្ជាក់សារជាថ្មី នូវការបទបញ្ជារបស់លោក ដែលមេបញ្ជាការត្រូវធ្វើការបង្កើនទ្វេដងជាថ្មី នូវកិច្ចប្រឹងប្រែងរបស់ពួកគេ ធ្វើអ្វីក៏ដោយឲ្យជាអាទិភាពនោះ គឺមានភាពចាំបាច់ដើម្បី ការពារកងកម្លាំង របស់យើងនៅមូលដ្ឋាន”។

គួរបញ្ជាក់ថា ការវាយប្រហារដោយរ៉ុកកែតនោះ បានផ្តោតគោលដៅលើអាកាសយានដ្ឋាន ដែលជាទីកន្លែងមានភាពច្របូកច្របល់ អស់រយៈពេល ២សប្ដាហ៍មកហើយ ចាប់តាំងពីមានប្រតិបត្តិការជម្លៀសដ៏ធំ បានចាប់ផ្តើមពីអាហ្វហ្គានីស្ថាន ដែលធ្វើឡើងក្រោយពួកតាលីបង់ ដណ្ដើមការគ្រប់គ្រងប្រទេស កាលពីដើមខែនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top