ព័ត៌មានអន្តរជាតិ

ហុងគ្រី ព្រមព្រៀងកុងត្រារយៈពេលវែង ជាមួយនឹងហ្គាសរបស់រុស្សី

បរទេស៖ យោងតាមការបញ្ជាក់ដោយហ្វេសប៊ុករបស់លោករដ្ឋមន្ត្រីការបរទេសរបស់ ហុងគ្រីលោក Peter Szijjarto បានបញ្ជាក់ថាប្រទេសហុងគ្រីបានឈានទៅដល់ កិច្ចព្រមព្រៀងមួយជាមួយនឹងរុស្សីលើគ្រប់លក្ខខណ្ឌសម្រាប់ការដោះដូរហ្គាសរយៈពេលវែងជាមួយគ្នាដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី១ខែតុលាខាងមុខនេះ។

លោក Szijjarto បានបន្តទៀតថាកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនរុស្សី Gazprom គឺមានរយៈពេលរហូតទៅដល់១៥ឆ្នាំដោយ្នុងនោះជាមួយនឹងជម្រើសដើម្បី បន្ថែមរយៈពេលរហូត ទៅដល់១០ឆ្នាំបន្ថែមទៀត។

លោកក៏បានអះអាងដែរថាកិច្ចព្រមព្រៀងនេះគឺហុងគ្រីទទួលបានតម្លៃដែលធូរថ្លៃជាងកិច្ចព្រមព្រៀងដែលហុងគ្រីធ្លាប់បានចុះហត្ថលេខាតាំងតែពីឆ្នាំ១៩៩៥ដែលវានឹង
ត្រូវផុតកំណត់ពេលវេលានៅឆ្នាំនេះទៅហើយ។

កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅចុងខែកញ្ញាខាងមុខនេះហើយតាមផែនការ Gazprom នឹងធ្វើការដឹកជញ្ជូនហ្គាសតាមនាវាប្រមាណជា៤,៥ពាន់លាន
ម៉ែត្រគូបជារៀងរាល់ឆ្នាំមកឲ្យហុងគ្រី៕

ប្រែសម្រួល៖ស៊ុនលី

To Top