បរទេស៖ ក្រុមតាលីបង់ បានបាញ់កាំភ្លើងយ៉ាងរីករាយទៅលើអាកាស ហើយបានប្រើពាក្យផ្សះផ្សាជាតិ នៅថ្ងៃអង្គារនេះ ខណៈដែលពួកគេអបអរការយកឈ្នះសហរដ្ឋអាមេរិក និងការវិលត្រឡប់មកកាន់អំណាចវិញ បន្ទាប់ពីសង្គ្រាមរយៈពេលពីរទសវត្សរ៍ ដែលបានធ្វើឱ្យខ្ទេចខ្ទីប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពអាមេរិកចុងក្រោយបង្អស់ចំនួន ៦ ០០០ នាក់ ដែលត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងជម្លៀស បានហោះចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុលនៅយប់ថ្ងៃច័ន្ទ ដោយបញ្ចប់សង្រ្គាមដែលបានធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចុះឋានៈជាមហាអំណាច។
ក្រុមយុទ្ធជនតាលីបង់ បានឆ្មក់ចូលព្រលានយន្តហោះយ៉ាងលឿន ហើយបានបាញ់កាំភ្លើងឡើងលើអាកាសដោយភាពរីករាយដែលជាការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបន្ទាប់ពីកងកម្លាំងអាមេរិកបានចូលលុកលុយក្នុងឆ្នាំ ២០០១ និងផ្តួលរំលំក្រុមអ៊ិស្លាមនិយមជ្រុលដែលគាំទ្រក្រុមអាល់កៃដា។
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រាប់អ្នកយកព័ត៌មានប៉ុន្មានម៉ោងក្រោយមក ចេញពីផ្លូវរត់នៃអាកាសយានដ្ឋានថា “ សូមអបអរសាទរអាហ្វហ្គានីស្ថាន…ជ័យជំនះនេះជាកម្មសិទ្ធិរបស់យើងទាំងអស់គ្នា” ។
លោកថា «ជ័យជំនះរបស់តាលីបង់គឺជា មេរៀនសម្រាប់អ្នកឈ្លានពានផ្សេងទៀត» ។ ទោះយ៉ាងណាក្រុមតាលីបង់បានសន្យាម្តងហើយម្តងទៀតនូវភាពអត់ធ្មត់ និងបើកចំហនៃច្បាប់បើប្រៀបធៀបទៅនឹងអំណាចដំបូងរបស់ពួកគេ ៕ប្រែសម្រួលៈ ណៃ តុលា