បរទេស៖ ក្រោយមកនៅថ្ងៃអង្គារនេះប្រធានាធិបតី លោក ចូបៃដិន នឹងថ្លែងទៅកាន់ប្រជាជាតិអំពី ការបញ្ចប់ការដកទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការបញ្ជាក់ ពីមន្ទីរបញ្ចកោណ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ និងឧត្តមនាវីឯកអាមេរិកាំង ៩០ នាក់ ដែលបានចូលនិវត្តន៍ទៅហើយនោះ បានជំរុញឱ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Lloyd Austin និងប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley ចុះចេញពីតំណែងជុំវិញការចាកចេញ របស់កងទ័ពអាម៉េរិកពីអាហ្វហ្គានីស្ថាន។
នៅក្នុងលិខិតចំហមួយដែលបាន ចេញផ្សាយនៅថ្ងៃច័ន្ទនេះ ភាគីហត្ថលេខីបានសង្កត់ធ្ងន់ថា ការអំពាវនាវសុំលាលែងនិងចូលនិវត្តន៍របស់ រដ្ឋមន្រ្តីការការពារជាតិ (SECDEF) និងប្រធានអគ្គសេនាធិការចម្រុះ (CJCS) គឺផ្អែកលើការធ្វេសប្រហែសក្នុងការ បំពេញភារកិច្ចរបស់ខ្លួន ព្រឹត្តិការណ៍ជុំវិញ“ ការដកកងទ័ពចេញ។
លិខិតនេះបានកត់សម្គាល់ថា ទាំងលោក Mark Milley និងលោក Lloyd Austin គួរតែបានណែនាំដល់ប្រធានាធិបតី ចូបៃដិន ប្រឆាំងនឹងការដកកងទ័ពនេះ ដោយបន្ថែមថាប្រសិនបើ អ្នកទាំងពីរបរាជ័យក្នុងការធ្វើអ្វី គ្រប់យ៉ាងនៅក្នុងសិទ្ធិអំណាចរបស់ពួកគេ ដើម្បីបញ្ឈប់ការដកកងទ័ពហើយ ភ្លាមៗនោះពួកគេគួរតែ លាលែងពីតំណែង ៕
ប្រែសម្រួលៈ ណៃ តុលា