បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ខ្សែរថភ្លើងដឹកទំនិញថ្មីដែល នឹងអាចធ្វើដំណើរចេញពីខេត្ត Chengdu ប្រទេសចិនឆ្លងតាមខេត្ត Sichuan និងទៅដល់រដ្ឋធានី Oslo របស់ប្រទេសន័រវេសត្រូវបាន ដាក់ឲ្យដំណើរការជាផ្លូវការ។
ប្រភពដដែលបានសរសេរទៀតថា ខ្សែរថភ្លើងដំបូងបានចាកចេញពីខេត្ត Chengdu នៅថ្ងៃព្រហស្បតិ៍ ដោយមានផ្ទុកនូវទំនិញជាច្រើន ដូចជាទំនិញអគ្គិសនី ព្រមទាំងឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះផងដែរ។

គួរឲ្យដឹងដែរថា មកដល់បច្ចុប្បន្ននេះ ខ្សែរថភ្លើងពីខេត្ត Chengdu ប្រទេសចិនទៅកាន់តំបន់អ៊ឺរ៉ុប គឺមានចំនួនរហូតទៅដល់ ៦៥គោលដៅរួចមកហើយ ហើយការពង្រីកថ្មីត្រូវបានគេមើលឃើញថា បានធ្វើឡើងជាមួយនឹងចំនួន ៧គោលដៅថ្មី ដែលរួមមានទាំងទីក្រុង St. Petersburg របស់រុស្សីនិង Amsterdam របស់ហូឡង់ផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
