ព័ត៌មានអន្តរជាតិ

ព្យុះ Ida បានបណ្តាលឱ្យមនុស្សជាង ៤០នាក់ស្លាប់ នៅភាគឦសាន្តអាមេរិក ភាគច្រើនស្លាប់ក្នុងរថយន្ត

វ៉ាស៊ីនតោន៖ ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងព្យុះកំបុតត្បូង ពីសំណល់ព្យុះ Ida បានឆក់យកជីវិតមនុស្សជាង ៤០នាក់នៅទូទាំងភាគឦសាន សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា វីដេអូដែលបង្ហាញនៅលើ បណ្តាញសង្គមបានបង្ហាញថា សំណល់ព្យុះ Ida បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ក្នុងអត្រាដែលមិនធ្លាប់មាន ពីមុនមកកាលពីយប់ថ្ងៃពុធ នៅក្នុងតំបន់ដែលបង្កឱ្យមាន ទឹកជំនន់ហូរចូលស្ថានីយ៍រថភ្លើងក្រោមដី និងជន់លិចផ្ទះសម្បែង និងយានយន្តនៅលើផ្លូវហាយវេ។

អភិបាលរដ្ឋ New Jersey លោក Phil Murphy បានប្រកាសនៅ រសៀលថ្ងៃព្រហស្បតិ៍ថា មនុស្ស ២៣ នាក់បានស្លាប់ដោយសារព្យុះនេះ ដែលបានបោកបក់មកលើ ភាគខាងត្បូងសហរដ្ឋអាមេរិក រដ្ឋ Louisiana ជាព្យុះសង្ឃរាប្រភេទទី ៤ កាលពីថ្ងៃអាទិត្យ។

លោក Murphy បានសរសេរនៅលើបណ្តាញធ្វីតធ័រថា «ភាគច្រើននៃអ្នកស្លាប់ទាំងនេះ គឺជាបុគ្គលដែលជាប់នៅ ក្នុងរថយន្តរបស់ពួកគេ ដោយសារទឹកជំនន់ ហើយហូរតាមទឹក»។

ចំណែកអភិបាលក្រុង ញូយ៉ក ឡោក Bill de Blasio បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២នាក់ បានស្លាប់នៅទីក្រុងញូវយ៉ក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top