បរទេស៖ ប៉ូលីសរបស់ប្រទេសនូវែលសេឡង់ នៅថ្ងៃសុក្រនេះ បានបាញ់សម្លាប់អ្នកវាយប្រហារម្នាក់ ដែលបានបំផុសគំនិតដោយរដ្ឋអ៊ីស្លាម បន្ទាប់ពីគាត់បានវាយប្រហារដោយ កំាបិតបណ្តាលឱ្យមនុស្ស ៦ នាក់ របួស នៅក្នុងផ្សារទំនើប ថ្វីបើមានការឃ្លាំមើល ពីសំណាក់មន្រ្តីសម្ងាត់ក៏ដោយ។
យោងតាមសារព័ត៌មាន Yahoo Mail ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្រ្តី Jacinda Ardern បាននិយាយថា លោកស្រីអាក់អន់ចិត្តចំពោះបុរសម្នាក់ ដែលជាសញ្ជាតិស្រីលង្កា ដែលបានគ្រប់គ្រងក្នុង វាយប្រហារដ៏គួរឱ្យស្អប់ខ្ពើម ទោះបីជាគាត់ស្ថិតនៅក្នុង បញ្ជីឃ្លាំមើលភេរវកម្មក៏ដោយ។
លោកស្រីបាននិយាយថា បុរសដែលបានមកដល់ ប្រទេសនូវែលសេឡង់ក្នុងឆ្នាំ ២០១១រូបនេះ បានចូលផ្សារទំនើបមួយនៅជាយក្រុង Auckland ដោយបានរឹបអូសយកកាំបិតពីកញ្ចក់ មុននឹងឈានដល់ការចាក់សម្លាប់មនុស្ស។
មនុស្ស ៦ នាក់បានរងរបួស ហើយ ៣ នាក់ របួសធ្ងន់ ក្នុងរយៈពេល ៦០ វិនាទី មុនពេលមន្រ្តីឃ្លាំមើលបើកការ បាញ់ប្រហារដោយកាំភ្លើង។
អ្នកដើរទិញឥវ៉ាន់ភ័យខ្លាច បានរត់គេចខ្លួនពីច្រកចេញ ហើយវីដេអូដែលថត ដោយអ្នកឈរមើលបានបង្ហាញថា មានក្រុមបុរសកំពុងរត់ឆ្ពោះ ទៅរកហេតុការណ៍នេះ មុនពេលមានការបាញ់រះយ៉ាងខ្លាំង ៕
ប្រែសម្រួលៈ ណៃ តុលា