តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ថា លោក Yoshihide Suga នាយករដ្ឋមន្រ្តីជប៉ុន នឹងគាំទ្ររដ្ឋមន្រ្តីដ៏មានប្រជាប្រិយភាព ដែលទទួលបន្ទុកការចាក់វ៉ាក់សាំង របស់ប្រទេសនេះ គឺ លោក Taro Kono ដើម្បីបន្តតំណែងរបស់គាត់។
ការគ្រប់គ្រងនយោបាយកំពុងឡើងកម្តៅ ក្នុងចំណោមបេក្ខជនដែលមានសក្តានុពល និងមហាអំណាចរបស់គណបក្សកាន់អំណាចនៅថ្ងៃសៅរ៍នេះ មួយថ្ងៃបន្ទាប់ពីការប្រកាស គួរឱ្យភ្ញាក់ផ្អើលរបស់ Suga ថាគាត់នឹងចុះចេញពីតំណែងដោយបញ្ចប់អាណត្តិមួយឆ្នាំក្នុងនាម ជានាយករដ្ឋមន្រ្តីដែលបានឃើញការគាំទ្រ របស់គាត់ធ្លាក់ចុះនៅពេលកូវីដ-១៩ កើនឡើង ។
ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសរបស់លោក Suga អ្នកយកព័ត៌មានទូរទស្សន៍ TBS បានរាយការណ៍ដោយមិនបានដកស្រង់ប្រភពថា លោក Kono មានបំណងឈរឈ្មោះ ជាប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ។ លោក Kono បានប្រាប់អ្នកយកព័ត៌មានថា គាត់ចង់ពិគ្រោះជាមួយមិត្តរួមការងារ របស់គណបក្សមុននឹងសម្រេចចិត្ត ។
លោក Suga ត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់អ្នកស្នងតំណែង របស់គាត់ត្រូវបានជ្រើសរើស នៅក្នុងការបោះឆ្នោតគណបក្សដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែកញ្ញា ។ មេដឹកនាំ LDP នឹងក្លាយជានាយករដ្ឋមន្ត្រី ដោយទទួលបានសំឡេងភាគច្រើននៅក្នុងសភា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា