អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការោគប្រចាំទ្វីបអាហ្វ្រិក (Africa CDC) ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់ ៧.៨៤៤.២៣២នាក់ គិតត្រឹមរសៀលថ្ងៃសុក្រ ។

មជ្ឈមណ្ឌល Africa CDC ដែលមានទីភ្នាក់ងារថែទាំសុខភាព ពិសេសសហភាពអាហ្វ្រិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាត នៅទូទាំងទ្វីបនៅថេរ ចំនួន១៩៧.៩៨៦នាក់ ។
មជ្ឈមណ្ឌលបានឲ្យដឹងថា អ្នកជំងឺប្រមាណ៧.០១៥.៤៧៦នាក់ នៅទូទំាងទ្វីបបានជាសះស្បើយពីជំងឺ ។
ទីភ្នាក់ងារបានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី និងអេត្យូពី ក្នុងចំណោមប្រទេសដែលមានករណីច្រើន បំផុត នៅក្នុងទ្វីប ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
