កាប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ថា លោក Mullah Abdul Ghani Baradar សហស្ថាបនិកតាលីបង់ នឹងដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីមួយ ដែលនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ប្រភពនៅក្នុងក្រុមនេះបានឲ្យដឹង កាលពីថ្ងៃសុក្រទី៣ ខែកញ្ញា ខណៈដែលយុទ្ធជនរបស់ខ្លួន បានប្រយុទ្ធជាមួយកងកម្លាំងស្មោះត្រង់ នឹងសាធារណរដ្ឋ ដែលត្រូវបានកម្ចាត់នៅជ្រលង Panjshir ភាគខាងជើងនៃទីក្រុងកាប៊ុល។
ប៉ុន្តែ អាទិភាពបន្ទាន់បំផុតរបស់រដ្ឋាភិបាលថ្មី គឺដើម្បីបញ្ចៀសការដួលរលំ នៃសេដ្ឋកិច្ចដែលប្រឈមនឹងគ្រោះរាំងស្ងួត និងការបំផ្លិចបំផ្លាញ នៃជម្លោះរយៈពេល២០ឆ្នាំ ដែលបានសម្លាប់ប្រជាជនអាហ្វហ្គានីស្ថាន ប្រមាណ២៤០.០០០នាក់មុនពេលកងកម្លាំងសហរដ្ឋអាមេរិក បញ្ចប់ការដកទ័ពចេញកាលពីថ្ងៃទី៣០ ខែសីហា ។
សម្រាប់គោលជំហរ ថាតើ តាលីបង់ អាចគ្រប់គ្រងប្រទេសមួយ ដែលប្រឈមមុខនឹងការដួលរលំ នៃសេដ្ឋកិច្ច គ្រោះមហន្តរាយមនុស្សធម៌ និងការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពពីក្រុមគូប្រជែង រួមទាំងការវាយលុករបស់ក្រុមរដ្ឋអ៊ីស្លាម ។
ប្រភព៣បានឲ្យដឹងថា លោក Baradar ដែលជាប្រធានការិយាល័យ នយោបាយរបស់តាលីបង់ នឹងត្រូវចូលរួមដោយលោក Mullah Mohammad Yaqoob កូនប្រុសរបស់អតីតស្ថាបនិកតាលីបង់ លោក Mullah Mohammad Yaqoob និងលោកស្រី Sher Mohammad Abbas Stanikzai នៅក្នុងមុខតំណែងជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាល៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា