ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ៖ ប្រជាជនជប៉ុនជិត៣២ភាគរយ ត្រៀមបោះឆ្នោត ឱ្យលោក តារ៉ូ កូណូ ធ្វើជានាយករដ្ឋមន្រ្តីជប៉ុនបន្ទាប់

បរទេស៖ យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូបានបង្ហាញនៅថ្ងៃអាទិត្យថា ប្រជាជនជប៉ុនចំនួន ៣១,៩% បានត្រៀមខ្លួនបោះឆ្នោតឱ្យរដ្ឋមន្រ្តីកំណែទម្រង់រដ្ឋបាលលោក តារ៉ូ កូណូ នៅឯការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម នៅរដូវស្លឹកឈើជ្រុះខាងមុខ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ការបោះឆ្នោតដែលនឹងកំណត់នាយករដ្ឋមន្ត្រីថ្មីផងដែរនោះ គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកញ្ញាខាងមុខនេះ។ ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ២៦,៦% នឹងបោះឆ្នោតឱ្យអតីតរដ្ឋមន្ត្រីការពារជាតិ Shigeru Ishiba ហើយ ១៨,៨% បានជ្រើសរើសអតីតរដ្ឋមន្ត្រីការបរទេសលោក Fumio Kishida ។

ប្រជាជនជាងពាក់កណ្តាលបានគាំទ្របំណងរបស់នាយករដ្ឋមន្រ្តីបច្ចុប្បន្ន លោក Yoshihide Suga ដើម្បីចុះចេញពីតំណែងដោយសារការធ្លាក់ចុះនៃការអនុម័តរបស់គាត់ ដែលបណ្តាលមកពីការឆ្លើយតបរបស់គាត់ចំពោះបញ្ហាប្រឈមនៃជំងឺកូវីដ ១៩ ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ៤-៥ ខែកញ្ញា ដោយចុចដោយចៃដន្យលើអ្នកបោះឆ្នោតចំនួន ១.០៧១ នាក់។

លោក តារ៉ូកូណូ ធ្លាប់បម្រើការជារដ្ឋមន្ត្រីការពារជាតិនិងការបរទេសរបស់ប្រទេសជប៉ុន ហើយឥឡូវនេះគាត់ទទួលបន្ទុកលើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ និងកំណែទម្រង់រដ្ឋបាលនិងបទប្បញ្ញត្តិ របស់ប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top