ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ថា មន្ត្រីប៉ូលិសមួយរូបបានលើក ឡើងថា ពលរដ្ឋចំនួន៤១នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងពេលមានអគ្គីភ័យបានកើតឡើងនៅឯពន្ធនាគារមួយកន្លែងនៅទីតាំងក្រុង Tanggerang នៅជិតរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃពុធនេះ ។
អគ្គីភ័យបានកើតឡើងនៅវេលាម៉ោង២និង២០នាទីព្រឹក ម៉ោងក្នុងស្រុក និងបានរលត់នៅម៉ោងប្រមាណជាង១ម៉ោងក្រោយ នៅ Block C2 ។ លោក Yusri Yunus អ្នកនំាពាក្យរបស់ស្នងការប៉ូលិសជាន់ខ្ពស់ប្រចាំនៅហ្សាការតា បានលើកឡើងដូច្នេះ ។
មិនទាន់មានព័ត៌មានលម្អិតអំពីអគ្គីភ័យនេះនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា
