ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី​ ៖ ចាប់ខ្លួនមេដឹក នាំជាន់ខ្ពស់មួយរូប របស់ក្រុម IS

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ថា លោក Abdul-Hamid Dbeibah នាយករដ្ឋមន្ត្រីរបស់ប្រទេសលីប៊ី
កាលពីថ្ងៃអង្គារបានប្រកាសថា កងសន្តិសុខរបស់លីប៊ី បានចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់មួយ រូបរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ហៅកាត់ថា (IS) ។

លោក Dbeibah បានលើកឡើងនៅលើបណ្តាញសង្គម Twitter ថា “សេនាធិការចម្រុះបានចាប់ខ្លួនលោក Embarak al-Kharmiដែលជាមេដឹកនាំក្រុម IS “ ។
គាត់បាននិយាយថា “បន្តទទួលបានជោគជ័យនៅក្នុងកិច្ចការនេះ នឹងនាំព័ត៌មាន សម្ងាត់អំពីក្រុម IS និងសម្រេចបានយុត្តិធម៌ ប្រឆាំងនឹងភេរវករ ដែលបង្កគ្រោះថ្នាក់” ។

ការិយាល័យអគ្គរដ្ឋអាជ្ញារបស់លីប៊ី បានលើកឡើងថា លោក al-Kharmi ត្រូវបានចាប់ខ្លួននៅក្នុងក្រុង Bani Walid ស្ថិតនៅចម្ងាយប្រមាណ១៨០គីឡូម៉ែត្រ នៅភាគអាគ្នេយ៏ នៃរដ្ឋធានីទ្រីប៉ូលី ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top