បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោក វ៉ាង វិនប៊ីន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មី និងមេដឹកនាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក វ៉ាង វិនប៊ីន បានថ្លែងយ៉ាងដូច្នោះ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃមួយ នៅក្នុងទីក្រុងប៉េកាំង នៅពេលដែលត្រូវគេចោទសួរថា តើប្រទេសចិននឹងទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលមានមេដឹកនាំទើបត្រូវបានតែងតាំង កាលពីថ្ងៃអង្គារនោះដែរឬទេ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានថ្លែងបញ្ជាក់ប្រាប់ថា ប្រទេសចិន គោរពអធិបតេយ្យភាព ភាពឯករាជ្យ និងបូរណភាពទឹកដីរបស់អាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារម្សិលមិញនេះ ពួកតាលីបង់នៅអាហ្វហ្គានីស្ថាន បានប្រកាសអំពីការបង្កើតរដ្ឋាភិបាលថ្មី ក្រោយភ្លាមៗបន្ទាប់ពីកងកម្លាំងរបស់ខ្លួន បានបាញ់កាំភ្លើងឡើងលើ ដើម្បីបំបែកការតវ៉ាមួយធ្វើឡើងដោយស្ត្រីរាប់រយនាក់ នៅក្នុងទីក្រុងកាប៊ុល ទាមទារសិទ្ធិដែលពួកគេធ្លាប់ទទួលបាន នៅក្រោមរដ្ឋាភិបាលពីមុន៕ ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
