ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់៖ រដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី មិនផ្តល់ហេតុផល សុទិដ្ឋិនិយម

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវក្តីព្រួយបារម្ភ ស្តីពីសមាសភាពនៃរដ្ឋាភិបាល បណ្ដោះអាសន្ន ដែលពួកតាលីបង់ ទើបបានបង្កើតឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

នៅមុនពេលជួបគ្នាជាមួយ សមភាគីសហរដ្ឋអាមេរិក លោក Heiko Maas បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “ការប្រកាសរដ្ឋាភិបាលបណ្ដោះអាសន្ន ដោយគ្មានការចូលរួមពីក្រុមដទៃ និងអំពើហិង្សាកាលពីម្សិលមិញ ទៅលើក្រុមបាតុករ និងអ្នកសារព័ត៌មាន ក្នុងទីក្រុងកាប៊ុលនោះ គឺមិនមែនជាសញ្ញា ដែលផ្តល់នូវបុព្វហេតុ សម្រាប់សុទិដ្ឋិនិយមនោះទេ”។

ក្រៅពីនោះ លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះ ក៏បានមានប្រសាសន៍ យ៉ាងដូច្នេះផងដែរថា “ហើយប្រសិនបើរដ្ឋាភិបាលថ្មី មិនមានសមត្ថភាពអាចរក្សា កិច្ចការរដ្ឋឲ្យដំណើរការ ប្រព្រឹត្តទៅបានទេនោះ ការគម្រាមកំហែង នៃការធ្លាក់ចុះ នៃសេដ្ឋកិច្ចនឹងកើតមាន បន្ទាប់ពីរឿងនយោបាយ គឺផលវិបាកមនុស្សធម៌កាន់តែធ្ងន់ធ្ងរ”។

តាមសេចក្តីរាយការណ៍ នៅមុនជួបរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken នៅមូលដ្ឋានអាមេរិក ក្នុងទីក្រុង លោក Heiko Maas បានធ្វើការសង្កត់ធ្ងន់ ពីភាពចាំបាច់សម្រាប់កិច្ចសហការគ្នា ដ៏ជិតស្និទ្ធ ដោយនិយាយថា ពួកលោកនឹងពិភាក្សាគ្នា ពីវិធីដោះស្រាយជាមួយ ពួកតាលីបង់ និងវិធីជម្លៀសប្រជាជនបន្ថែមទៀត ចេញពីអាហ្វហ្គានីស្ថាន៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top