ដាម៉ាស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថា មានការលើកឡើងជាច្រើនពីសំណាក់អ្នកជំនាញនយោបាយក្នុងស្រុករបស់ស៊ីរីអំពីវត្តមានរបស់កងកម្លាំងរបស់អាមេរិកនៅក្នុងប្រទេសរបស់ខ្លួន គឺជារឿងដែលមិនល្អនោះឡើយ។
អ្នកជំនាញទាំងនោះបានមើលឃើញថាវត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិកដោយមិនមានទទួលស្គាល់ដោយរដ្ឋាភិបាលរបស់ស៊ីរី តាំងតែពីឆ្នាំ២០១៤នោះគឺមិនបានឆ្លុះបញ្ចាំងអំពីសន្តិភាពនោះឡើយ ប៉ុន្តែវានឹងអាចបង្កើនទៅអស្ថេរភាពនៅក្នុងប្រទេសជំនួសវិញ ប៉ុណ្ណោះ។
នៅក្នុងប្រទេសស៊ីរីការឈ្លានពានរបស់អាមេរិកគឺផ្អែកតែទៅលើឡេសដែលខ្លួនតែងតែនិយាយថា ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងក្រុមជ្រុលនិយម IS ដែលកន្លងមកត្រូវបានគេមើលឃើញថាបានកើតឡើង ដោយសារ តែលុកលុយរបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣។
ក្រៅពីនោះពួកអ្នកជំនាញបានបញ្ជាក់ទៀតថា មិនមានអ្វីជាអាថ៍កំបាំងឡើយដែរថាអាមេរិក គឺជាអ្នកគាំទ្រពីក្រោយទៅដល់កងកម្លាំងប្រយុទ្ធខុសច្បាប់ឃឺដដែលកំពុងមានវត្តមាននៅក្នុងប្រទេសស៊ីរី ដើម្បីបង្កើតទៅជាតំបន់ស្វ័យភាពមួយ៕ ប្រែសម្រួល៖ស៊ុនលី