បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃសុក្រ បានឲ្យដឹងថា សមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដោយប្រទេសរុស្សីនិងបេឡារូស ដែលបានចាប់ផ្តើម ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ កំពុងបង្កទៅជាក្តីបារម្ភយ៉ាងខ្លាំង ចំពោះអង្គការណាតូ។
សមយុទ្ធយោធា ដែលត្រូវបានគេរៀបចំឡើង នៅក្នុងដែនដី នៃប្រទេសទាំងពីរ រុស្សីនិងបេឡារូស តែម្តង ហើយព្រមទាំងក្នុងតំបន់ ប៉ាល់តិច ផងដែរ នឹងមានរយៈពេលរហូតទៅដល់ ១សប្តាហ៍ពេញ ចាប់រាប់ពីថ្ងៃព្រហស្បតិ៍ ។
មេដឹកនាំយោធាធំៗ របស់ប្រទេសទាំងពីរ បានចូលរួមជាវត្តមាន នៅក្នុងពិធីចាប់ផ្តើម សមយុទ្ធមួយនេះដែលក៏ត្រូវបានគេដាក់ ឈ្មោះថាដែរ Zapad-2021 ហើយវាបានកើតឡើង នៅចំពេលដែលកំពុង មានភាពតានតឹង រវាងប្រទេសលោកខាងលិច ជាមួយនឹងប្រទេសបេឡារូស ផងដែរ ពាក់ព័ន្ធទៅនឹងបញ្ហាបង្ក្រាប ក្រុមបក្សប្រឆាំង ក្នុងប្រទេស នាពេលកន្លងមក។
ក្រសួងការពារជាតិ របស់រុស្សី បានបញ្ជាក់ថាកម្លាំងយោធា របស់ខ្លួន រហូតទៅដល់២០ម៉ឺននាក់ និងយន្តហោះចម្បាំង៨០គ្រឿង បូករួមទាំងឧទ្ធម្ភាគចក្រ ផងនាវាចម្បាំង១៥គ្រឿង ផងនិង
ជាពិសេសរថក្រោះ ដល់ទៅ៣០០គ្រឿង ត្រូវបានបញ្ចូលដើម្បី ចូលរួមសមយុទ្ធយោធានេះ៕
ប្រែសម្រួល៖ស៊ុនលី