ព័ត៌មានអន្តរជាតិ

អាហ្វ្រិកខាងត្បូង នឹងចាប់ផ្តើម​លុបច្បាប់រឹតបន្តឹង ចាប់ពីថ្ងៃចន្ទ​នេះតទៅហើយ

បរទេស៖ ប្រធានាធិបតី នៃប្រទេសអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការប្រកាសជាផ្លូវការ ក្នុងការដកចេញនូវការរឹតត្បិត ពីកម្រិត៣ មកត្រឹមការរឹតត្បិត កម្រិត២ជំនួសវិញ ចាប់ពីថ្ងៃចន្ទនេះតទៅ។

លោកបន្តថាខណៈដែលរលកវាយប្រហារ ដោយសារកូវីដជាលើកទី៣ នៅមិនទាន់បានបញ្ចប់នៅឡើយក្តី ប៉ុន្តែតួលេខនៃការឆ្លងរាលដាល បានធ្លាក់ចុះជាបន្តបន្ទាប់ នៅទូទាំងប្រទេសប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាពិសេសតួលេខជាមធ្យម នៃការឆ្លងកាលពីសប្តាហ៍មុន បានធ្លាក់ចុះទាបជាង២៩ភាគរយ និង៤៨ភាគរយ ធៀបទៅនឹងសប្តាហ៍កន្លងមកមួយទៀត។

នេះមានន័យថា ចាប់ពីម៉ោង១១ដល់ម៉ោង៤ព្រឹក ដែលធ្លាប់តែមានបម្រាមនោះ គឺត្រូវដំណើរការឡើងវិញ ហើយការជួបជុំអាចធ្វើបាន រហូតទៅដល់២៥០នាក់ នៅពីខាងក្នុងអគារ និង៥០០០០នាក់ នៅក្រៅអគារដោយភេសជ្ជៈគ្រឿងស្រវឹង នឹងអាចដាក់ឲ្យលក់វិញជាធម្មតា តែពីថ្ងៃចន្ទដល់ថ្ងៃសុក្រប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top