Covid-19

ថៃ នឹងបើកទេសចរណ៍ ឡើងវិញនៅថ្ងៃទី១ ខែតុលា តាមផែនការគ្រោងទុក

បរទេស៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា របស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បានបញ្ជាក់ថា ទីក្រុងបាងកក ខេត្តឈុនបូរី ខេត្តភេចបូរី ខេត្ត Prachuap Khiri Khan និងខេត្តឈៀងម៉ៃ នឹងចាប់ផ្តើមអនុវត្តផែនការ បើកដំណើរការទេសចរណ៍ ឡើងវិញនៅថ្ងៃទី១ ខែតុលា តាមផែនការ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Phiphat Ratchakitprakarn បាននិយាយកាលពីថ្ងៃអង្គារថា ខេត្តចំនួន ២១ ផ្សេងទៀតនឹងត្រូវអនុវត្តតាមក្រោយ នៅថ្ងៃទី ១៥ ខែតុលា ដោយបំបាត់ការសង្ស័យថា តើរដ្ឋាភិបាលនឹងអាចបន្តផែនការរបស់ខ្លួន នៅពេលប្រឈមមុខនឹងការ រីករាលដាលនៃជំងឺរាតត្បាតនេះ ឬយ៉ាងណា។

លោកបានសារភាពថា ចំនួនខ្ពស់នៃការឆ្លងមេរោគ Covid-19 ថ្មី គឺជាឧបសគ្គធំមួយ ប៉ុន្តែបាននិយាយថា ក្រសួងបានត្រៀមខ្លួនយ៉ាងពេញលេញ សម្រាប់ការបើកឡើងវិញ។

នៅពេលសួរអំពីករណីឆ្លងថ្មីចំនួន ២០០ ដែលបានកត់ត្រាជា រៀងរាល់ថ្ងៃនៅភូកេត រដ្ឋមន្រ្តីទេសចរណ៍រូបនេះ បាននិយាយថា តួលេខខ្ពស់ទាំងនេះមកពីការ រកឃើញករណីសកម្មរបស់ខេត្ត នៅគ្រប់សហគមន៍រួមទាំង ពលករចំណាកស្រុក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top