ព័ត៌មានអន្តរជាតិ

កងកម្លាំងប្រដាប់អាវុធចិន បញ្ចប់សមយុទ្ធរក្សា សន្តិភាពពហុជាតិ

បរទេស៖ កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសចិន នៅថ្ងៃពុធនេះ បានបញ្ចប់សមយុទ្ធរក្សា សន្តិភាពពហុជាតិដំបូងរបស់ខ្លួន ដោយបង្ហាញពីអំណាចប្រយុទ្ធ ជាមួយកូនដ្រូន និងរ៉ូបតដោះមីន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News។

ស្របពេលដែលមហាយក្សអាស៊ី ធ្វើទំនើបកម្មនិងពង្រឹង កងកម្លាំងយោធារបស់ខ្លួន ដោយចំណាយប្រាក់ រាប់រយពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ទៅក្នុងកញ្ចប់ថវិកា ការពារជាតិរបស់ខ្លួននោះ ចិនក៏បានព្យាយាមធានា ដល់ប្រទេសដទៃផងដែរថា យោធារបស់ខ្លួនគឺជាកងកម្លាំងផ្នែកល្អ មិនមែនជាការ គម្រាមកំហែងនោះទេ។

កងទ័ពប្រហែល១.០០០នាក់ មកពីប្រទេសចិន ប៉ាគីស្ថាន ម៉ុងហ្គោលី និងប្រទេសថៃ បានចូលរួមក្នុងសមយុទ្ធរយៈពេល ១០ថ្ងៃ នៅមូលដ្ឋានហ្វឹកហាត់កងទ័ព រំដោះប្រជាជនចិន ក្នុងក្រុង Queshan នៅខេត្ត Henan ប៉ុន្តែទាហានភាគច្រើនហាក់របស់ចិន។

លោក Lu Jianxin ជាអ្នកជំនាញយោធាចិន ផ្នែករក្សាសន្តិភាព បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅមូលដ្ឋាននោះថា សមយុទ្ធ ដែលមានឈ្មោះថា “Shared Destiny 2021” នេះ បានបង្ហាញពីគោលជំហររបស់ចិន ក្នុងនាមជាអ្នកការពារសន្តិភាពពិភពលោក និងបទបញ្ជាអន្តរជាតិ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top