ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ប្រាវីត និងលោក Thamanat នៅតែបន្តតំណែងខ្ពស់ ក្នុងគណបក្សកាន់អំណាច របស់ថៃដដែល

បរទេស៖ លោក Thamanat Prompow អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលត្រូវបានបណ្តេញចេញពី កៅអីគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គឺនឹងនៅតែជាអគ្គលេខាធិការ នៃគណបក្ស Palang Pracharath (PPRP) ដែលកំពុងកាន់អំណាច ដោយលោកឧត្តមសេនីយ៍ប្រាវីត វង់ស៊ូវ៉ុន បន្តធ្វើជាប្រធានគណបក្ស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តីប្រាវីត ដែលមានសមត្ថភាព ក្នុងនាមជាមេដឹកនាំគណបក្ស Palang Pracharath បានប្រាប់កិច្ចប្រជុំគណបក្ស នៅសភាកាលពីថ្ងៃពុធថា គណបក្សនឹងមិនត្រូវបានរៀបចំ ឡើងវិញទេនាពេលបច្ចុប្បន្ន ហើយគាត់នឹងនៅតែជា មេដឹកនាំគណបក្សដដែល។ នេះបើយោងតាមបញ្ជីឈ្មោះ សមាជិកសភា PPRP និងប្រមុខរដ្ឋាភិបាល លោក Wirach Ratanasate។

លោក Wirach Ratanasate បាននិយាយថា ឧត្តមសេនីយ៍ប្រាវីត បានប្រាប់សមាជិកបក្ស PPRP ឱ្យជួបនិងជួយប្រជាជន នៅក្នុងមណ្ឌលបោះឆ្នោត របស់ពួកគេ សម្រាប់រយៈពេលនៅសល់ នៃអាណត្តិរបស់រដ្ឋាភិបាល។

លោកប្រកាសថា “ចាប់ពីពេលនេះតទៅនឹង មិនមានបក្សពួកនៅក្នុងគណបក្ស PPRP ទេ។ មានតែបក្សពួកតែមួយ របស់ឧត្តមសេនីយ៍ប្រាវីត បក្សពួកប្រធានបក្ស” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top