សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨០៧ ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងរដ្ឋនេះកើនឡើងដល់ ៧៣,៩៣៨ករណី។
ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ករណីថ្មីចំនួន ៧៧០ ស្ថិតនៅក្នុងសហគមន៍ ៣៤ករណី នៅក្នុងសិកដ្ឋានចំណាកស្រុកនិង ៣ ករណីទៀតជាករណីនាំចូល។
បច្ចុប្បន្ននេះមានករណីសរុបចំនួន ៨២២ ករណីត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។ បច្ចុប្បន្នមានករណីធ្ងន់ធ្ងរចំនួន ៧៦ករណី ដែលត្រូវការការបន្ថែមអុកស៊ីសែន និង ៩ ករណីទៀតកំពុងស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងបន្ទប់ថែទាំបន្ទាន់ (ICU) ។
ក្នុងរយៈពេល ២៨ ថ្ងៃចុងក្រោយនេះភាគរយនៃ អ្នកដែលមិនបានចាក់វ៉ាក់សាំង ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬស្លាប់គឺ ៥,៧ ភាគរយ ខណៈដែលវ៉ាក់សាំង ការពារពេញលេញគឺ ១,១ ភាគរយ ៕
ដោយ ឈូក បូរ៉ា