រុស្សុី៖ ប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀ ពូទីន និយាយថា មនុស្សរាប់សិបនាក់ នៅក្នុងក្រុមរបស់គាត់ បានធ្វើតេស្តវិជ្ជមាន កូវីដ១៩ មុនពេលគាត់ ចូលធ្វើចត្តាឡីស៍ក ដោយខ្លួនឯង។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារបារាំង AFP នៅមុននេះបន្តិច។
“ដូចដែលអ្នកបានដឹងហើយថា ករណីឆ្លងវីរុសកូរ៉ូណា ត្រូវបានគេរកឃើញ នៅក្នុងរង្វង់ក្រុមការងារជំនិតៗ របស់ខ្ញុំ។ មិនមែនត្រឹមតែមួយឬពីរនាក់ទេ ប៉ុន្តែមានមនុស្សរាប់សិបនាក់” លោកពូទីន បន្ថែម។