បរទេស៖ តំណាងរបស់ក្រុមតាលីបង់ កាលពីថ្ងៃព្រហស្បតិ៍ បានរារាំងបុគ្គលិកជាស្រ្តីមិនឱ្យចូលក្រសួងកិច្ចការនារី ក្នុងទីក្រុងកាប៊ុល ដោយអនុញ្ញាតឱ្យតែបុរសចូលក្នុងអាគារនេះបាន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បុគ្គលិកម្នាក់របស់ក្រសួងកិច្ចការនារី បានប្រាប់ Sputnik ថា “ ស្ត្រីចំនួន ៤នាក់ មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងអគារនោះទេ» ។ ស្ត្រីទាំងនោះមានបំណងតវ៉ាចំពោះចំណាត់ការនេះនៅជិតក្រសួង។
សូមជម្រាបថា បើតាមការចុះផ្សាយកន្លងមក គឺមានស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានក្រុមតាលីបង់ចាប់ដុតទាំងរស់ ដោយសារតែពួកគេមិនពេញចិត្តនឹងអាហារដែលនាងបានរៀបចំ។ អតីតចៅក្រមម្នាក់ឈ្មោះ Najla Ayoubi បានប្រាប់ទូរទស្សន៍ Sky News ថា នាងបានទទួលរបាយការណ៍ជាច្រើនអំពីអំពើហិង្សាលើស្ត្រីដោយក្រុមបះបោរ៕ប្រែសម្រួលៈ ណៃ តុលា