ប៉េកាំង៖ មន្រ្តីជាន់ខ្ពស់មកពីប្រទេសចិន រុស្ស៊ី ប៉ាគីស្ថាន និងអ៊ីរ៉ង់ បានយល់ព្រមដើម្បីបង្កើនការទំនាក់ទំនង និងការសម្របសម្រួលលើបញ្ហា អាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេស វ៉ាង យី រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi និងជំនួយការរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Rasoul Mousavi បានឈានដល់ការមូលមតិគ្នានៅក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយ ស្តីពីអាហ្វហ្គានីស្ថាននៅរដ្ឋធានី Tajik នៃទីក្រុង Dushanbe ។

លោកវ៉ាង យី បានលើកឡើងថា វាចាំបាច់សម្រាប់ប្រទេសទាំងបួន ដើម្បីពង្រឹងការទំនាក់ទំនង និងការសម្របសម្រួលបង្កើតសំឡេងជាឯកច្ឆន្ទបញ្ចេញឥទ្ធិពលវិជ្ជមាន និងដើរតួនាទីស្ថាបនាក្នុងការធ្វើឱ្យស្ថានការណ៍នៅអាហ្វហ្គានីស្ថាន មានស្ថិរភាពឡើងវិញ។
លោកបានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅក្នុងតំបន់រំពឹងថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីនេះ នឹងរួមបញ្ចូលគ្នាប្រឆាំងភេរវកម្ម និងរួសរាយរាក់ទាក់ជាមួយប្រទេសជិតខាង៕ដោយ ឈូក បូរ៉ា
