ព័ត៌មានអន្តរជាតិ

យោធាអាមេរិក​ និងស្លូវេនី ពិភាក្សាគ្នា អំពីការឆ្លើយតបរួម ចំពោះការគម្រាមកំហែង

បរទេស៖ ស្របពេលដែលកងទ័ពអាមេរិក និងស្លូវេនី បានបញ្ចប់សហសមយុទ្ធនោះ ក្រុមមន្ត្រីយោធាមកពី ប្រទេសទាំងពីរ បានជួបគ្នាដើម្បីពិភាក្សា អំពីការឆ្លើយតបរបស់ពួកគេ ចំពោះការគម្រាមកំហែង ដែលអាចកើតមាននានា នេះបើយោងតាម កងកម្លាំងទ័ពអាកាសអាមេរិក។

កងទ័ពជើងអាកាសអាមេរិក បាននិយាយប្រាប់ថា ភាគីទាំងពីរបានពិភាក្សាគ្នា អំពីភាពជាដៃគូរបស់ប្រទេស សម្រាប់កម្មវិធីដាក់ពង្រាយប្រយុទ្ធរហ័ស ជាគោលគំនិតមួយ ដែលមានបំណងធានថា កងកម្លំាង USAFE-AFAFRICA អាចធ្វើការឆ្លើយតបបានយ៉ាងរហ័ស ចំពោះការគម្រាមកំហែង ដោយកងទ័ពធ្វើការបំបែក និងបញ្ជូនកម្លាំងជើងអាកាស ពីតំបន់ឆ្ងាយ ឬក៏តំបន់លំបាកៗដទៃទៀត។

តាមសេចក្តីរាយការណ៍ ភាគីពីសហរដ្ឋអាមេរិក ដែលចូលរួមក្នុងជំនួបនោះ រួមមានលោកឧត្តមសេនីយ៍ Jeff Harrigian ជាមេបញ្ជាការកងទ័ពអាកាសអាមេរិក ប្រចាំនៅតំបន់អឺរ៉ុបនិងអាហ្វ្រិក និងលោកឧត្តមសេនីយ៍ Jason E. Bailey ជាមេបញ្ជាការកងយន្តហោះចម្បំាង លេខ៣១ នៅមូលដ្ឋានទ័ពអាកាស Aviano ប្រទេសអ៊ីតាលី។

ពួកគេបានជួបគ្នាជាមួយលោក BG Roman Urbanč អនុប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធស្លូវេនី និងលោក Janez Gaube ជាមេបញ្ជាការកងយន្តហោះ លេខ១៥ នៅមូលដ្ឋានទ័ពអាកាស Cerklje ob Krki ក្នុងប្រទេសស្លូវេនី៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top