ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវៀតណាម នឹងចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការ សហប្រជាជាតិ នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២១កញ្ញា

បរទេស៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Đặng Hoàng Giang បាននិយាយជាមួយអ្នកសារព័ត៌មានអំពីអត្ថន័យ និងគោលដៅនៃដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខ របស់ប្រធានាធិបតីលោក ង្វៀន សួនហ៊្វុក ទៅប្រទេសគុយបា និងការចូលរួមរបស់លោកនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងប្រធានាធិបតីគុយបា Miguel Díaz-Canel , ប្រធានាធិបតី ស៊ុនហ្វុក នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញា។

ក្រោយមកចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកញ្ញាប្រធានាធិបតី នឹងចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៧៦ របស់មហាសន្និបាតអង្គការសហប្រជាជាតិ និងរៀបចំសកម្មភាពទ្វេភាគីមួយ ចំនួននៅសហរដ្ឋអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

ដំណើរទស្សនកិច្ចនេះមានគោលដៅ រួមនៃការអនុវត្តគោលនយោបាយទំនាក់ទំនង ខាងក្រៅរបស់វៀតណាម ឯករាជ្យភាពភាពខ្លួនទីពឹងខ្លួនសន្តិភាពមិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ការធ្វើពិពិធកម្មនិងពហុភាគី នៃទំនាក់ទំនងការបរទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top