បរទេស៖ លោក Colin Kahl អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកគោលនយោបាយបាននិយាយថា ប្រទេសរុស្ស៊ីអាចជាប្រភពនៃបញ្ហាប្រឈម សន្តិសុខធំជាងមុនសម្រាប់សហរដ្ឋអាមេរិកនិងអឺរ៉ុប ក្នុងរយៈពេលខ្លី ជាងប្រទេសចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Kahl នៅក្នុងសន្និសីទយោធា Baltic ដែលរៀបចំដោយប្រទេសលីទុយអានីកាលពីថ្ងៃសុក្រថា «ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ រុស្ស៊ីពិតជាអាចតំណាងឱ្យបញ្ហាប្រឈមសន្តិសុខចម្បងដែលយើង ជួបប្រទះក្នុងវិស័យយោធាសម្រាប់សហរដ្ឋអាមេរិកនិងសម្រាប់អឺរ៉ុប។ ឆាកសកលរួមទាំងតាមរយៈការប៉ុនប៉ងដើម្បីបែងចែកលោកខាងលិច។ រុស្ស៊ីគឺជាមារសត្រូវដែលមានការតាំងចិត្ត កាន់តែខ្លាំងឡើងដែលនៅតែប្តេជ្ញាបង្កើនឥទ្ធិពលពិភពលោករបស់ខ្លួន និងដើរតួនាទីរំខាននៅលើឆាកអន្តរជាតិរួមទាំង តាមរយៈការប៉ុនប៉ងបំបែកបំបាក់លោកខាងលិច»។
មន្រ្តីមន្ទីរប៉ង់តាហ្គោនបាននិយាយថា ខណៈដែលប្រទេសចិនអាចជាការគំរាមកំហែងដែលអាចធ្វើទៅបាន ចំពោះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន, រុស្ស៊ីអាចនឹងក្លាយជាបញ្ហាធំជាងនេះក្នុងរយៈពេលខ្លី ដែលវិនិច្ឆ័យពីអាកប្បកិរិយារបស់ខ្លួននៅអឺរ៉ុបមជ្ឈឹមបូព៌ាអាស៊ី និងតំបន់អ៊ីនធឺណិត។
លោក Kahl បានបន្ថែមថា សហរដ្ឋអាមេរិកនឹងធ្វើអន្តរកម្មជាមួយរុស្ស៊ីពីជំហរនៃកម្លាំង រួមដោយកត់សម្គាល់ថា កម្លាំងយោធាអាមេរិកនៅអឺរ៉ុប នៅតែមានភាពរឹងមាំនិងអាចបត់បែនបានដោយធានាថា ជាការទប់ស្កាត់ប្រកបដោយភាពជឿជាក់និងប្រសិទ្ធភាព៕
ប្រែសម្រួលៈ ណៃ តុលា


