ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា មានអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ រហូតដល់ជាង ១៧.០០០នាក់ហើយ

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា កើនឡើងដល់១៧.០១៦នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីចំនួនអ្នកស្លាប់បន្ថែមទៀត៧២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ក្រសួងបានឲ្យដឹងថា ករណីវិជ្ជមាននៃជំងឺកូវីដ-១៩មាន១.៩៤៣នាក់ ដែលត្រូវបានគេរាយការណ៍ថាឆ្លងថ្មីដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុបកើនឡើងដល់៤៤៤.៨៧១នាក់ ។
គិតត្រឹមថ្ងៃសៅរ៍ សរុបអ្នកជំងឺចំនួន៣៩៥.៨៥៥នាក់ បានចាកចេញពីមន្ទីរពេទ្យបន្ទាប់ជាសះស្បើយ ។

មីយ៉ាន់ បានរកឃើញ២ករណីដំបូងនៃជំងឺកូវីដ-១៩កាលពីថ្ងៃទី២៣ខែមីនា ឆ្នាំមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top