ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានអនុម័តទៅលើវ៉ាក់សាំង Abdala របស់ប្រទេសគុយបា សម្រាប់ប្រើប្រាស់ប្រឆាំងនឹងវីរុសកូរ៉ូណា រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសៅរ៍ ខណៈដែលប្រជាជាតិអាស៊ីអាគ្នេយ៏មួយនេះ កំពុងតែប្រយុទ្ធនឹងការផ្ទុះជំងឺនៅក្នុងប្រទេសរបស់ខ្លួន ។
Abdala បានក្លាយជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ទី៨ហើយដែលបានអនុម័ត ឲ្យប្រើប្រាស់នៅក្នុងប្រទេសវៀតណាម ដែលជាប្រភេទវ៉ាក់សាំងមួយ ក្នុងចំណោមអត្រានៃការចាក់វ៉ាក់សាំងក្នុងកម្រិតតិចបំផុតនៅក្នុងតំបន់ ដែលមានត្រឹម៦,៣ភាគរយប៉ុណ្ណោះ នៃពលរដ្ឋរបស់ខ្លួន៩៨លាននាក់ដែលបានទទួលការចាក់ថ្នាំតិចបំផុត២ម្ជុល ។
ការប្រកាសបានធ្វើឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពីលោកប្រធានាធិបតី Nguyen Xuan Phuc បានចាកចេញពីក្រុងហាណូយ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយទៅកាន់រដ្ឋធានី Havana ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា