ហ្សឺណែវ៖ អ្នកនាំពាក្យរបស់លោក បានលើកឡើងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសចំពោះ ការប៉ុនប៉ងធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសស៊ូដង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកអគ្គលេខាធិការរូបនេះ អំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ប្តេជ្ញាចិត្ត ចំពោះការផ្លាស់ប្តូរ និងការសម្រេចបាន នូវសេចក្តីប្រាថ្នារបស់ប្រជាជនស៊ូដង់ ក្នុងការរួមរស់ជាមួយគ្នា។
អ្នកនាំពាក្យលោក Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ សន្តិភាព ស្ថិរភាព និងអនាគតប្រជាធិបតេយ្យ”។ លោកថា អង្គការសហប្រជាជាតិឈរដោយរដ្ឋាភិបាល និងប្រជាជនស៊ូដង់ ក្នុងការខិតខំនេះ។
នៅក្នុងនោះដែរ រដ្ឋាភិបាលស៊ូដង់ បានឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា ខ្លួនបានលាក់បាំងផែនការ ធ្វើរដ្ឋប្រហាររបស់មន្រ្តីកងកម្លាំងប្រដាប់អាវុធមួយក្រុមពីសំណល់ នៃអតីតរបបរបស់ប្រទេសនេះ៕
ដោយ ឈូក បូរ៉ា