បរទេស ៖ វ៉ាក់សាំងការពារកូវីដ -១៩ ដែលផលិតនៅប្រទេសចិន ត្រូវបាននាំចេញ ទៅកាន់ប្រទេសជាង ១០០ ហើយប្រធានាធិបតីចិន លោក ស៊ីជីនពីង បានប្រកាស កាលពីពេលថ្មីៗនេះ ដោយបានជួយបំពេញតម្រូវការ ជាច្រើនរបស់ពិភពលោក សម្រាប់ការចាក់ថ្នាំការពារ ។
ខណៈដែលវ៉ាក់សាំងចិន មិនមានប្រសិទ្ធភាពខ្លាំង នៅលើពិភពលោក ភាពងាយស្រួល នៃការផលិត និងការផ្ទុក របស់វ៉ាក់សាំងចិន បានធ្វើឱ្យវ៉ាក់សាំងចិន ក្លាយជាធនធានសុខភាព ដ៏មានតម្លៃ ខណៈដែលពិភពលោក ជាច្រើនកំពុងតស៊ូ ដើម្បីសម្រេចបានគោលដៅ ចាក់វ៉ាក់សាំង ។ នេះបើយោងតាមការ ចេញផ្សាយ របស់សារព័ត៌មាន Sputnik នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។
ថ្លែងនៅថ្ងៃសុក្រ លោកស៊ី បានប្រាប់ថ្នាក់ដឹកនាំអង្គការ សហប្រតិបត្តិការសៀងហៃថា ប្រទេសចិនបានផ្តល់ថ្នាំបង្ការជិត ១,២ ពាន់លានដូស និងវ៉ាក់សាំងភាគច្រើនដល់ប្រទេសនិងអង្គការអន្តរជាតិជាង ១០០ ដែលធ្វើឱ្យប្រទេសសង្គមនិយមក្លាយ ជាអ្នកផ្តល់វ៉ាក់សាំងធំបំផុត របស់ពិភពលោក។
លោកស៊ីបាននិយាយ ដោយដកស្រង់សម្តីដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួថា “ យើងនឹងធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការប្រឆាំង កូវីដជាមួយ ប្រទេស កំពុងអភិវឌ្ឍន៍ផ្សេងទៀត ប្រើប្រាស់ការផ្តល់ ជំនួយ របស់ចិនចំនួន ១០០ លានដុល្លារ អាមេរិកដល់ COVAX និងចូលរួមចំណែក ដោយយុត្តិធម៌ របស់យើងចំពោះជ័យជំនះចុង ក្រោយរបស់មនុស្សជាតិលើវីរុស” ។ លោកបានបន្ថែម កាលពីថ្ងៃអង្គារ ខណៈកំពុងនិយាយនៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិថា ប្រទេសចិននឹងផ្តល់ថ្នាំចំនួន ១ ពាន់លានដូស ដល់ពិភពលោក នៅចុងឆ្នាំនេះ៕
ប្រែសម្រួលៈ ណៃ តុលា