ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ប្រាវីតថា លោក និង ឧត្តមសេនីយ៍ប្រាយុទ្ធ មិនដែលមានបញ្ហា ជាមួយគ្នាឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ បានព្យាយាមជំរុញ ឱ្យមានជម្លោះ

បរទេស ៖ ឧបនាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន បានបញ្ជាក់ថា ទំនាក់ទំនងរបស់លោកជាមួយ នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Anupong Paojinda នៅតែរឹងមាំនិងមិនអាចបំបែកបាន ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តម សេនីយ៍ប្រាវីត បានឆ្លើយតបនៅថ្ងៃពុធ ចំពោះការរំពឹងទុក របស់ប្រព័ន្ធផ្សព្វផ្សាយថា ទំនាក់ទំនងរបស់គាត់ជាមួយ ឧត្តមសេនីយ៍ប្រាយុទ្ធ បានប្រែទៅ ជាជូរចត់ ដោយវិនិច្ឆ័យ តាមវិធីដែលពួកគេបានធ្វើដំណើរ ដាច់ដោយឡែក ទៅខេត្តផ្សេងៗកាលពីថ្ងៃអង្គារ ។

ឧត្តមសេនីយ៍ប្រាយុទ្ធ បានដឹកនាំក្រុមរបស់គាត់ទៅកាន់ខេត្ត Phetchaburi ខណៈដែលលោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន អមដំណើរដោយសមាជិក សភាគណបក្ស Palang Pracharath មួយចំនួនធំ បានទៅទស្សនាខេត្ត Ayutthaya ។

ឧត្តមសេនីយ៍ប្រាវីតបាននិយាយថា លោក និងឧត្តមសេនីយ៍ប្រាយុទ្ធ មិន ដែលមានបញ្ហាជាមួយគ្នាទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ បានព្យាយាមជំរុញ ឱ្យមានជម្លោះ រវាងពួកគេ។ លោកថា “ យើងបានជិតស្និទ្ធ ជាមួយគ្នាជាង ៥០ ឆ្នាំហើយ។ របាយការណ៍អំពីយើងថាចែកផ្លូវគ្នា គឺមិនសមហេតុសមផលទេ” ។

មេដឹក នាំ PPRP បាននិយាយថា ឧត្តមសេនីយ៍ប្រាយុទ្ធ បានមកជួបគាត់ជារៀងរាល់ថ្ងៃ នៅការិយាល័យរបស់មូលនិធិ ដើម្បីអភិរក្សព្រៃឈើនៅ ខេត្តជាប់គ្នាចំនួន ៥ នៅក្នុងបរិវេណ នៃកងពលថ្មើរជើងទី ១ នៅទីក្រុងបាងកក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top