ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-16 ហោះប្រដេញ យន្តហោះម៉ាស៊ីន១ មួយគ្រឿង ដែលហោះចូលតំបន់ រឹតត្បិត អំឡុងពេលប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ

បរទេស៖ ដែនអាកាសរបស់ Big Apple ត្រូវបានរឹតត្បិតសម្រាប់រយៈពេលនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានចាប់ផ្តើមនៅថ្ងៃអង្គារជាមួយនឹងសប្តាហ៍កម្រិតខ្ពស់ដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី ២៧ ខែកញ្ញា។ មេដឹកនាំពិភពលោកប្រហែល ១០០ នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដែលត្រូវបានរៀបចំឡើងក្នុងទម្រង់កូនកាត់ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះចម្បាំងមួយគ្រឿងបានជួបនឹងយន្តហោះម៉ាស៊ីនតូចមួយគ្រឿង នៅលើអាកាសលើទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ដែលបង្កឱ្យមានភាពរំជើបរំជួល ដោយធ្វើឱ្យមានសំឡេងរំខានយ៉ាងខ្លាំង ដែលបង្កឱ្យមានសំឡេងរោទិ៍រថយន្តនៅទូទាំងតំបន់នោះ។

យន្តហោះប្រភេទ Cessna 182 មួយគ្រឿង បានចូលទៅក្នុងដែនអាកាសដែលរឹតត្បិតនៅវេលាម៉ោង ២ រសៀលម៉ោងក្នុងតំបន់ ដោយជំរុញឱ្យយន្តហោះចម្បាំង F-16 របស់បញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) ហោះហើរ និងនាំយន្តហោះដែលល្មើសចេញពីតំបន់ដោយគ្មានឧប្បត្តិហេតុ៕ប្រែសម្រួលៈ ណៃ តុលា

To Top