បរទេស៖រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានមានប្រសាសន៍នៅក្នុងសភាថា ប្រទេសម៉ាឡេស៊ី នឹងស្វះស្វែងរកទស្សនកិច្ចរបស់ប្រទេសចិន ស្តីពីកិច្ចព្រមព្រៀងសន្តិសុខ ដែលជួយអូស្ត្រាលី ទិញយកនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែ ស្របពេលមានក្តីព្រួយបារម្ភ ស្តីពីអស្ថិរភាពក្នុងតំបន់។
លោក Hishammuddin Hussein បានថ្លែងនៅថ្ងៃពុធនេះយ៉ាងដូច្នេះថា យើងចាំបាច់ត្រូវតែទទួលបានទស្សនៈពីថ្នាក់ដឹកនាំរបស់ប្រទេសចិន ជាពិសេសនោះគឺផ្នែកការពារជាតិរបស់ចិន ចំពោះអ្វីដែលត្រូវបានប្រកាសដោយប្រទេសទាំង៣ និងអ្វីដែលជាចំណាត់ការរបស់ចិន ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូ AUKUS នោះ។
លោករដ្ឋមន្ត្រីការពារជាតិ ម៉ាឡេស៊ីរូបនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា លោកបានផ្តល់យោបល់ដល់រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី ឲ្យស្វែងរកទស្សនៈពីប្រទេសប្រ៊ុយណេ និងប្រទេសនានា ដែលជិតស្និតនឹងចិន ហើយលោកថា
លោកចែករំលែកពីទស្សនៈរបស់លោកនាយករដ្ឋមន្ត្រី Ismail Sabri Yaakob ដែលថា ភាគីទាំងអស់ គួរតែជៀសវាងការប្រើប្រាស់ចំណាត់ការយោធា ដើម្បីទប់ស្កាត់មិនឲ្យមានការប្រកួតប្រជែងអាវុធក្នុងតំបន់ ដែលពោរពេញដោយជម្លោះដែនសមុទ្រ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខ ឈ្មោះ AUKUS ដែលប្រកាសកាលពីសប្ដាហ៍មុន នឹងឃើញសហរដ្ឋអាមេរិកនិងអង់គ្លេស ធ្វើការគាំទ្រដល់ប្រទេសអូស្ត្រាលី ក្នុងការកសាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ហើយប្រទេសចិន តាំងពីពេលនោះមក បានធ្វើការព្រមានថា សម្ពន្ធភាពនោះ នឹងជំរុញឲ្យមានការប្រកួតប្រជែងអាវុធក្នុងតំបន់៕
ប្រែសម្រួល៖ប៉ាង កុង