បរទេស៖ មន្ត្រីមួយរូបពីការិយាល័យ របស់រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា លោករដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង Franck Riester បានបដិសេធសំណើសុំ ជួបគ្នាក្នុងទីក្រុងប៉ារីសនៅខែក្រោយ ពីរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី។
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Dan Tehan បាននិយាយប្រាប់វិទ្យុអូស្រាលី កាលពីថ្ងៃចន្ទថា លោកចង់ជួបគ្នាជាមួយលោក Riester នៅពេលធ្វើដំណើរទៅទីក្រុងប៉ារីស នៅក្នុងខែតុលា ដើម្បីចូលរួមកិច្ចប្រជុំអង្គការ ដើម្បីសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីបារាំងបាននិយាយយ៉ាងដូច្នេះថា “យើងនឹងមិនអនុវត្តតាមសំណើសុំ ជួបគ្នារបស់រដ្ឋមន្ត្រីអូស្ត្រាលីនោះទេ ហើយយើងមិនអាចបន្ត ហាក់ដូចជាវាជាអាជីវកម្ម ដូចតាមធម្មតាឡើយ”។
គួរបញ្ជាក់ថា កាលពីដើមខែកញ្ញានេះ ប្រទេសបារាំងបាន កោះហៅត្រឡប់វិញ នូវឯកអគ្គរាជទូតខ្លួន ពីប្រទេសបារាំងនិងអូស្ត្រាលី ក្រោយសហរដ្ឋអាមេរិក និងអង់គ្លេស ចុះហត្ថលេខាកិច្ចព្រមព្រៀង នាវាមុជទឹកនុយក្លេអ៊ែ ជាមួយប្រទេសអូស្ត្រាលី បណ្ដាលឲ្យអូស្ត្រាលី លុបចោលកិច្ចព្រមព្រៀងនាវាមុជទឹក ៤០ពាន់លានដុល្លារ ជាមួយបារាំង ៕
ប្រែសម្រួល៖ ប៉ាង កុង